(ភ្នំពេញ)៖ រថយន្តកុងតឺន័រមួយគ្រឿងដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន មិនបានដាក់គន្លឹះកុងទឺន័រជាមួយរថយន្ត ពេលកំពុងបើកបរស្រាប់តែធ្លាក់ទូកុងតឺន័រមកលើផ្លូវជាតិ។តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃកំពុងដំណើរនោះទេប៉ុន្តែក្នុងហេតុកាណ៍ណ៍នោះម្នាក់ៗព្រលឹងចុងសក់ បន្ទាប់ពីនោះរថយន្តមិនបានឈប់ទេក៏បើកបន្តគេចចូលទៅក្នុងក្រុមហ៊ុនផែស្ងួតបាត់ បង្កឱ្យកកស្ទះចរាចរណ៍រាប់ម៉ោង ។
ហេតុការណ៍គួឱ្យញាក់សាច់នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ចំណុចភ្លើងស្តុបស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤។
តាមប្រភពពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធំមួយគ្រឿងដឹកទូកុងតឺន័រ បើកតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង។លុះ ដល់ចំណុចកើតហេតុ លើផ្លូវជាតិលេខ៤ក៏បត់ឆ្វេងឆ្ពោះទៅកើត គ្រាន់តែបត់ហើយ ស្រាប់តែធ្លាក់ទូកុងតឺន័រចុះពីលើរថយន្ត មកលើផ្លូវជាតិ បង្កការភ្ញាក់ភ្អើលយ៉ាងខ្លាំង។តែមិនបង្កគញរោះថ្នកាក់ដល់អ្នកដំណើររួមផ្លូវនោះទេគឺថ្វើឱ្យ ម្នាក់ៗព្រលឹងចុងសក់ភ័យស្ទើសាលស់ព្រលឹង ។បន្ទាប់ពីនោះតៃកុងរថយន្តមិនបានឈប់ទេក៏ បន្តដំណើរបើកចូលទៅក្នុងក្រុមហ៊ុនផែស្ងួតនៅក្បែរនោះបាត់តែម្តង ធ្វើឱ្យកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុរាប់ម៉ោងក្រោយមកខាងក្រុមសមត្ថកិច្ចចុះសម្រល។
បើតាមការលើកឡើងរបស់មហាជន រថយន្តដឹកទូកុងតឺន័រ មិនបានដាក់គន្លឹះ នេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ក្រុងភ្នំពេញ ប្រចាំគោលដៅភ្លើងស្តុប ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ហើយសមត្ថកិច្ចមូលដ្ឋានធ្វើការទំនាក់ទំនងទៅខាងក្រុមហ៊ុនដើម្បីស្ទូចលើកយកទូកុងតឺន័រចេញពីលើផ្លូវជាតិ៕