Update៖ លោក Dong Jun បដិសេធមិនចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក!

លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន បានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិមួយ នៅក្នុងប្រទេសឡាវ ដែលជាការសម្រេចចិត្តមួយត្រូវបានប្រមុខមន្ទីរបញ្ចកោណចាត់ទុកថាជារឿងគួរឱ្យស្ដាយ។
ប្រភពពីសារព័ត៌មាន Reuters។

កិច្ចប្រជុំពហុភាគីផ្នែកសន្តិសុខក្នុងតំបន់អាស៊ី កន្លងមកត្រូវបានប្រើជាឱកាសសម្រាប់ប្រមុខការពារជាតិអាមេរិក និងចិនជួបសន្ទនាគ្នា។ ប៉ុន្តែ ចិនបានបដិសេធសំណើរៀបចំកិច្ចប្រជុំពីលោក Austin អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅក្នុងសប ្ដាហ៍នេះ។ «វាជារឿងគួរឱ្យស្ដាយ ហើយមានផលប៉ះពាល់ដល់តំបន់ ពីព្រោះថាតំបន់ពិតជាចង់ឃើញពួកយើង ដែលជាតួអង្គ២ដ៏សំខាន់ មហាអំណាច២ ដ៏សំខាន់ ពិភាក្សាគ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់របស់លោក Austin ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា។
គួរបញ្ជាក់ថា លោក Austin បានជួបរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នាឱកាសដែលប្រមុខការពារជាតិនៃប្រទេសទាំង២ ចូលរួមវេទិការសន្តិសុខមួយក្នុងប្រទេសសិង្ហបុរី កាលពីដើម ឆ្នាំ២០២៤ ធ្លាប់បានលើកឡើងពីការខ្វែងគំនិតគ្នារវាងអ្នកទាំង២លើបញ្ហាតៃវ៉ាន់ និងបញ្ហាជាច្រើនទៀត ប៉ុន្តែបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាការទាក់ទងគ្នារវាងយោធានៃប្រទេសទាំង២៕

Leave a Reply

Your email address will not be published. Required fields are marked *