ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៅសណ្ឋាគារសុខាភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សន្និបាតនាពេលនេះគឺជាការបង្ហាញ ពីសាមគ្គីភាព និង សុខដុមនីយកម្ម ជាតិ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាស ស្វាគមន៍ប្រតិភូ នៃបណ្ដា ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញ មកចូលរួម សន្និបាត អង្គការ ក្រុម ប្រឹក្សា ផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លើកទី២០ នៅកម្ពុជា។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ សហគមន៍ខ្មែរអ៊ិស្លាមនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ និង រដ្ឋាភិបាល យកចិត្តទុកដាក់ឱ្យរស់នៅដោយសុខដុម និងមានសិទ្ធិសេរីភាពដូចពលរដ្ឋខ្មែរដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សហគមន៍អ៊ិស្លាមនៅកម្ពុជា ទទួលបាននូវតួនាទី សំខាន់ៗ ជាច្រើន ទាំង នៅ ក្នុង កម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានដូចជា សមាជិកព្រឹទ្ធសភា, សមាជិក រាជរដ្ឋាភិបាល , មុខតំណែងសំខាន់ៗនៅក្នុងក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកងកម្លាំងប្រដាប់អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរ នានា ជា ច្រើន ទៀត ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ននេះក្រោមម្លប់នៃសន្តិភាព នៅកម្ពុជា មិនដែលឮអំពីជម្លោះសាសនានោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *