ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់អ្នកកាសែតចំនួន 92 នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យបាននិយាយថា អ្នកស្លាប់ចុងក្រោយបង្អស់គឺអ្នកកាសែត Rami Badir និង Assem Kamal Musa ដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងអំឡុងពេលពីរថ្ងៃកន្លងមកនេះ។
យ៉ាងណាមិញ ការិយាល័យមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងស្ថានភាពនៃការស្លាប់របស់អ្នកកាសែតនោះទេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានដាក់ចំនួនអ្នកកាសែតដែលបានស្លាប់ក្នុងសង្គ្រាមនៅហ្គាហ្សានៅចំនួន៩២ នាក់។
ការិយាល័យបានបន្ថែមថា “តាមរយៈការធ្វើឃាតអ្នកកាសែត ការកាន់កាប់របស់អ៊ីស្រាអែលកំពុងព្យាយាមបិទបាំងការនិទានរឿងរបស់ប៉ាឡេស្ទីន និងការប៉ុនប៉ងបិទបាំងការពិត ។
ប៉ុន្តែវាបានបរាជ័យយ៉ាងវេទនាក្នុងការបំបែកឆន្ទៈរបស់ប្រជាជនប៉ាឡេស្ទីនដ៏អស្ចារ្យរបស់យើង” ។
គួរជម្រាបថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីបពីលើអាកាស និងដី បានដាក់ការឡោមព័ទ្ធ និងបើកការវាយលុកក្នុងដីជាការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន 18,800 នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ចាប់តាំងពីពេលនោះមកត្រូវបានសម្លាប់ និង 51,000 នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសមានចំនួន 1,200 នាក់ ។
ខណៈដែលចំណាប់ខ្មាំងជាង130នាក់នៅតែត្រូវបានចាប់ខ្លួនដោយក្រុមប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា៕