Update៖ ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថានឹងផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសស៊ីរី!

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃសៅរ៍(១៤ខែធ្នូ)ថា អ៊ុយក្រែននឹងបង្កើតការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសស៊ីរី ដែលកំពុងជួបប្រទះវិបត្តិស្បៀងអាហារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល របស់លោក Bashar al-Assad។
ប្រភពពីសារព័ត៌មាន Reuters។

អ៊ុយក្រែន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលនាំចេញគ្រាប់ធញ្ញជាតិ និងប្រេងច្រើនជាងគេនៅលើពិភពលោក។ ប្រទេសនេះ កំពុងនាំចេញស្រូវសាលី និងពោតទៅកាន់ប្រទេសជាច្រើន នៅមជ្ឈិមបូព៌ាប៉ុន្តែមិនទាន់បាននាំចេញទៅស៊ីរីនៅឡើយទេ។
លោក Zelenskiy បានសរសេរនៅលើបណ្តាញសង្គម X ដូច្នេះថា យើងត្រៀមខ្លួនជាស្រេចដើម្បីជួយស៊ីរីក្នុងការទប់ស្កាត់វិបត្តិស្បៀងអាហារ ជាពិសេសតាមរយៈកម្មវិធីមនុស្សធម៌ខ្ញុំបានណែនាំរដ្ឋាភិបាលឱ្យបង្កើតយន្តការផ្គត់ផ្គង់ស្បៀង ដោយសហការជាមួយអង្គការអន្តរជាតិ និងដៃគូដែលអាចធ្វើកិច្ចការនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *