យោងតាមទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយឆ្មក់កាលពីល្ងាចថ្ងៃសៅរ៍(ទី១៤ខែធ្នូ)នៅទូទាំងតំបន់ West Bank ដែលកាន់កាប់។
ប្រភពពីសារព័ត៌មានAnadolu។
កងកម្លាំងយោធាបានវាយឆ្មក់ Nablus, Ramallah និង Hebron ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងប៉ាឡេស្ទីន។
នៅក្នុងភូមិ Barka របស់ Ramallah ទាហានបានសម្រុកចូលផ្ទះមួយ ហើយបិទច្រកចូល និងច្រកចេញរបស់ភូមិ។
ទន្ទឹមនឹងនោះ អ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានវាយប្រហារលើរថយន្តដែលគ្រប់គ្រងដោយជនជាតិប៉ាឡេស្ទីននៅទីក្រុង Ramallah និងបានវាយប្រហារជនជាតិប៉ាឡេស្ទីនម្នាក់នៅ Salfit ធ្វើឱ្យជនរងគ្រោះរងរបួស ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕