(ភ្នំពេញ)៖ ជនសង្ស័យជាឃាតកបាញ់សម្លាប អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកកប្រទេសថៃឥឡូវត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងប្រាប់ព័ត៌មាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
ជននេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou)។
សារព័ត៌មានថៃអ៊ីនឃ្វៃអឺរើរ៍រ (Thai Enquirer) ចុះផ្សាយថា លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅ ក្បែរ វត្តបូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) កណ្ដាលក្រុងបាងកកប្រទេសថៃ៕