(ភ្នំពេញ)៖ ដោយសារឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ បន្ទប់រោងជាងនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន”បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ នៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ.ស៊ូវ ហ្គូដ ហ្គាម៉ិន.ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ខណៈនោះ អាជ្ញាធរបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅអន្តរាគមន៍ពន្លត់ភ្លើង និងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនជួយបាញ់ពន្លត់ភ្លើងក៏រលត់អស់ទៅវិញ។
ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងទៅដល់ ភាគីខាងរោងចក្រមិនបានពឹងពាក់ខាងអាជ្ញាធរនិងសមត្ថកិច្ចជួយអន្តរាគមន៍នោះទេ។
ហើយខាងអាជ្ញាធរនិងសមត្ថកិច្ចបានបើករថយន្តពន្លត់អគ្គិភ័យ ចេញមកវិញ៕