ប៉ូលិសថៃ ថ្លែងថា ករណីបាញ់សម្លាប់ លោក លឹម គឹមយ៉ា គឺមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ!

(ភ្នំពេញ)៖ មេប៉ូលិសថៃ លោកឧត្តមសេនីយ៍ គិទីរ៉ាត់ បានប្រកាសនៅក្នុងអង្គប្រជុំមួយ កាលពីថ្ងៃទី១៥.០១.២០២៥ថា ករណីឃាតកម្មបាញ់សម្លាប់ លោក លឹម គឹមយ៉ា មិនមានការពាក់ព័ន្ធ នឹងរឿងនយោបាយកម្រិតជាតិ នឹងជាតិឡើយ វាជារឿងទំនាស់បុគ្គល រវាងនិយោជកនិងជនរងគ្រោះ។

លោក គិទីរ៉ាត់ ក៏បានប្រកាសឱ្យតាមចាប់ខ្លួនមនុស្ស២នាក់ទៀត ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

លោកមេប៉ូលិសជាតិថៃ គិទីរ៉ាត់ មិនបានបង្ហាញអត្តសញ្ញាណនិយោជកដែលមានទំនាស់ជាមួយលោក លឹម គឹមយ៉ានោះថាជានរណា ។

គេរំពឹងទុកថា និយោជកដែលបញ្ជាឱ្យបាញ់សម្លាប់លោក លឹម គឹមយ៉ា នឹងត្រូវបង្ហាញមុខនាពេលដ៏ខ្លីខាងមុខ។

សូមជម្រាបថា លោក លឹម គឹមយ៉ា ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីវេលាម៉ោង១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *