កម្ពុជា បណ្តេញជនជាតិវៀតណាម៣៥នាក់ ឱ្យទៅស្រុកវិញពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៣៥នាក់(ស្រី១៤នាក់) ចេញពីកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។
តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

សូមជម្រាបថា ជនជាតិវៀតណាមទាំង៣៥នាក់ខាងលើ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *