សម្តេចតេជោ អនុញ្ញាតឱ្យប្រធានរដ្ឋសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភាកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល ( Tan Sri Dato Dr Johari bin Abdul ) ប្រធានរដ្ឋសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភាកម្ពុជា។

សូមបន្ថែមថា ប្រធានរដ្ឋសភាម៉ាឡេស៊ី កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងម៉ាឡេស៊ីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *