Update៖ ទាហានអ៊ីស្រាអែលម្នាក់ បានបាញ់សម្លាប់កុមារប៉ាឡេស្ទីនម្នាក់នៅភាគខាងត្បូងហ្កាហ្សា!

អ្នក Sniper អ៊ីស្រាអែលម្នាក់ បានបាញ់សម្លាប់កុមារប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃច័ន្ទ(ទី២០ខែមករា)និងរងរបួសម្នាក់ទៀតនៅកណ្តាល Rafah ភាគខាងត្បូង Gaza Strip ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ។

ប្រភពពីសារព័ត៌មានAnadolu។

កុមារ Zakaria Hamid Yahya Barbakh ត្រូវបានសម្លាប់នៅជិតទីលាន Al-Awda នៅកណ្តាល Rafah នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបើកការបាញ់ប្រហារ។  កុមារម្នាក់ទៀត បានរងរបួសខណៈកំពុង ព្យាយាមយកសព Zakaria មក វិញ។

ប្រភពបានប្រាប់ Anadolu ថារថក្រោះអ៊ីស្រាអែលបានរំលោភលើតំបន់ការពារមួយ ហើយបានបើកការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិល។  ប្រភពបាននិយាយ ថា យោធាបានឈានទៅដល់ចម្ងាយ៨៥០ ម៉ែត្រ (២៧៨៩ ហ្វីត) ចូលទៅក្នុងតំបន់ ដោយលើសពីការកំណត់ចម្ងាយ៧០០ ម៉ែត្រដែលបានព្រមព្រៀងគ្នាដែល មានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។

ការសម្លាប់នេះបានសម្គាល់ ថាជាការរំលោភបទឈប់បាញ់យ៉ាងខ្លាំង។យ៉ាងណាមិញ គ្មានការអត្ថាធិប្បាយណាមួយត្រូវបានចេញផ្សាយពីអាជ្ញាធរហ្គាហ្សា អ្នកសម្របសម្រួលបទឈប់បាញ់នៅក្នុងប្រទេសអេហ្ស៊ីប កាតានិងសហរដ្ឋអាមេរិក ឬមន្ត្រីអ៊ីស្រាអែលឡើយ។

សាក្សីបានបញ្ជាក់ថាកងកម្លាំងអ៊ីស្រាអែលដែលឈរជើងនៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់ក្រុង Rafah បាន និងកំពុងរារាំងអ្នកស្រុក មិនឱ្យចូលទៅជិតតំបន់ការពារស្របតាមកិច្ចព្រមព្រៀងឈប់បាញ់។

គួរជម្រាបថា កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃអាទិត្យ ដោយដំណាក់កាលទី 1 កំណត់រយៈពេល 42 ថ្ងៃ ក្នុងអំឡុងពេលដែលការចរចាត្រូវធ្វើឡើងនៅដំណាក់កាលទីពីរ និងទីបី សម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់បានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន 90 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ប្រជាជនប៉ាឡេស្ទីនជិត 47,000 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 110,700 នាក់បានរងរបួសនៅក្នុងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។

ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សជាង 11,000 នាក់បាត់ខ្លួន ជាមួយនឹងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងវិបត្តិមនុស្សធម៌ ដែលបានឆក់យកជីវិតមនុស្សចាស់ និងកុមារជាច្រើននៅក្នុងគ្រោះមហន្តរាយមនុស្សធម៌ពិភពលោកដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន៕

Leave a Reply

Your email address will not be published. Required fields are marked *