កាលពីថ្ងៃចន្ទ ទី២០ ខែមករា ព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់ជាឯកច្ឆន្ទលោក Marco Rubio សមាជិកព្រឹទ្ធសភា ដែលមានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៊ីស្រាអែល ផ្កាប់មុខជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ប្រភពពីសារព័ត៌មាន Reuters។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រការតែងតាំងលោក Marco Rubio ជាប្រមុខការទូតអាមេរិក ក្នុងសំឡេងគាំទ្រ៩៩ ទល់នឹង០សំឡេង បន្ទាប់ពីសមាជិកនៃគណៈកម្មាធិការទំនាក់ទំនង ការបរទេស និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក ប្រកាសទទួលស្គាល់រូបលោក Rubio ដែលបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ត្រំា ដែលត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់៕