កាលពីថ្ងៃអាទិត្យ(ទី២ខែមករា)ប្រទេសតង់ហ្សានីបានបញ្ជាក់ពីការស្លាប់ទាហានពីរនាក់របស់ខ្លួន នៅទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ប្រភពពីសារព័ត៌មានAnadolu។
កងកម្លាំងការពារប្រជាជនតង់ហ្សានី (TPDF) បាននិយាយថា ទាហានពីរនាក់របស់ខ្លួនត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារដោយក្រុមឧទ្ទាម M23 នៅក្នុងទីក្រុង Sake និង Goma កាលពីថ្ងៃទី 24 ខែកមរា។
ជាមួយនឹងការបញ្ជាក់មកពីប្រទេសតង់ហ្សានី យ៉ាងហោចណាស់មានកងរក្សាសន្តិភាពចំនួន 20 នាក់ត្រូវបានសម្លាប់នៅភាគខាងកើតកុងហ្គោចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅពេលដែល M23 បានបើកការវាយលុកដ៏ធំប្រឆាំងនឹងកងទ័ពកុងហ្គោ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុង និងជុំវិញទីក្រុងហ្គោម៉ា។
ក្នុងនោះ កងរក្សាសន្តិភាពចំនួន 14 នាក់ក្នុងចំណោម 20 នាក់ដែលបានស្លាប់គឺមកពីអាហ្វ្រិកខាងត្បូង។ យោងតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧០០ នាក់ស្លាប់ និង ២.៨០០ នាក់រងរបួសក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ។
មនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយមានមនុស្សជាច្រើនបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង Rwanda រួមទាំងបុគ្គលិកអង្គការអន្តរជាតិមកពីអង្គការសហប្រជាជាតិ និងធនាគារពិភពលោកផងដែរ។
គួរជម្រាបថាក្រុម M23 ដែល ត្រូវបានគេចោទថាគាំទ្រដោយប្រទេសរវ៉ាន់ដា កំពុង មានជម្លោះជាយូរមកហើយជាមួយនឹងកងកម្លាំងកុងហ្គោ។ វាបានទាមទារការគ្រប់គ្រងលើ Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu ។ យ៉ាងណាមិញកុងហ្គោបាន ប្តេជ្ញាដណ្តើមយកទីក្រុងដែលមានប្រជាជនប្រមាណ៣លាននាក់មកវិញ៕