Update៖ ម៉ិកស៉ិក ចាប់ផ្តើមបញ្ជូនទាហានទៅកាន់តំបន់ព្រំដែនជាមួយអាមេរិក!

កាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ) ម៉ិកស៉ិកបានចាប់ផ្តើមបញ្ជូនទាហាន ទៅកាន់ព្រំដែនភាគខាងជើងដែលជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំង ១០ ០០០នាក់ ដែលលោកស្រីប្រធានាធិបតី Claudia Sheinbaum បានសន្យាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជាថ្នូរនឹងការពន្យារពេលដាក់ពន្ធ។
ប្រភពពីសារព័ត៌មាន Reuters។

មួយថ្ងៃក្រោយព្រមព្រៀងជាមួយ លោក ត្រាំ ចាត់វិធានការប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធសារធាតុញៀន fentanyl ឆ្លងព្រំដែន លោកស្រី Sheinbaum គូសបញ្ជាក់ថា «ការដាក់ពង្រាយបានចាប់ផ្តើមហើយ»។
សមាជិករាប់រយនាក់នៃឆ្មាំជាតិ បានឡើងជិះយន្តហោះយោធា នៅទីក្រុង Merida ភាគអាគ្នេយ៍ ឆ្ពោះទៅព្រំដែនម៉ិកស៉ិក-អាមេរិក។ ពួកគេបានទៅដល់ទីក្រុង Tijuana ភាគខាងត្បូងរដ្ឋ California និងទីក្រុង Ciudad Juarez ជាប់ព្រំដែនរដ្ឋ Texas។ តាមលោក Jose Luis Santos អ្នកសម្របសម្រួលឆ្មាំជាតិក្រុង Ciudad Juarez «នឹងមានការល្បាត តាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៉ិកទាំងមូលតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *