កាលពីថ្ងៃអង្គារ៍(ទី៤ខែកុម្ភៈ) គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋបានចេញសេចក្តីប្រកាសស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីអាមេរិក។
ថ្ងៃទី ១ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងយកពន្ធ ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកអាមេរិក ដោយសារបញ្ហាដូចជាហ្វេនតានីលជាដើម។ ការហូតពន្ធបន្ថែមដោយឯកតោភាគីរបស់អាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនមានប្រយោជន៍ ក្នុងការដោះស្រាយបញ្ហារបស់ខ្លួននោះទេ ក៏ថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិននិងអាមេរិកផងដែរ៕