Update៖ រដ្ឋសភាហ្វីលីពីន សម្រេចចោទប្រកាន់នឹងដកតំណែងអនុប្រធានាធិបតី!

កាលពីថ្ងៃពុធ (ទី៥ខែកុម្ភៈឆ្នាំ២០២៥) សេចក្តីព្រាងច្បាប់មួយ ស្តីពីការចោទប្រកាន់ដកតំណែង លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ដែលទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាប (រដ្ឋសភា) ក្នុងសំលេងច្រើនជាងមួយភាគបី ដោយវានឹងត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការសម្រេចនៅក្នុងព្រឹទ្ធសភា។

ប្រភពពីសារព័ត៌មាន Reuters។

អគ្គលេខាធិការរដ្ឋសភា លោក Reginald Veslasco បានប្រាប់អ្នកកាសែតថា សមាជិកសភា២១៥នាក់ ក្នុងចំណោម ៣០៦នាក់ បានផ្តល់ការគាំទ្រចំពោះសេចក្តីព្រាងខាងលើ។ ដោយឡែក មូល ហេតុ នៃ ការ ចោទ ប្រកាន់ មិន ទាន់ ច្បាស់ លាស់ ទេ។ កន្លងមក លោកស្រី Duterte បាន បដិសេធ ប្រព្រឹត្ត ខុស និង បានចាត់ទុក ចំណាត់ការលើ លោកស្រី ថា ជា ការ សងសឹក ផ្នែក នយោបាយ។
សេចក្តីព្រាងចោទប្រកាន់ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដែលសមាជិកព្រឹទ្ធសភា ២៣រូប នឹងត្រូវធ្វើជាគណៈវិនិច្ឆ័យ ក្នុងដំណើរការនីតិវិធី ដែលអាចនាំទៅដល់ការដកតំណែង លោកស្រី Sara Duterte និងការដកសិទ្ធិមិនឱ្យកាន់តំណែង ក្នុងរដ្ឋាភិបាល អស់មួយជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *