ឆេះរថយន្តដឹកទំនិញនៃក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ដែលធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ!

(ព្រះសីហនុ)៖ មន្រ្តីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គីភ័យបានឆាបឆេះរថយន្តដឹកទំនិញនៃក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំពីភ្នំពេញទៅខេត្តព្រះសីហនុ ត្រង់ចន្លោៈគីឡូម៉ែត្រលេខ: ១១៨-១១៩ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រៈសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង និងសម្រួលចរាចរណ៍បញ្ជៀសការកកស្ទះលើផ្លូវ ការពារកន្លែងកើតហេតុហេតុការណ៍នេះមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ។ចំពោះករណីនេះសមត្ថកិច្ចមិនទាន់បញ្ចាក់ពីមូលហេតុនៅឡើយទេ ចំណែកសម្ភារក្នុងរថយន្តបានឆេះខូចខាតអស់ទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *