Update៖ ជប៉ុន អនុញ្ញាតឱ្យពលរដ្ឋតៃវ៉ាន់ ចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយប្រើឈ្មោះតៃវ៉ាន់!

មន្រ្តីមួយរូបនៃក្រសួងយុត្តិធម៌ជប៉ុន បាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ ខែកុម្ភៈ)ថា ជប៉ុនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ ថាមកពីតៃវ៉ាន់ជំនួសចិន នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់។
ប្រភពពីសារព័ត៌មាន AFP។

នៅពេលពលរដ្ឋជប៉ុនរៀបការជាមួយជនបរទេស សញ្ជាតិ និងឈ្មោះប្តីប្រពន្ធ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធចុះបញ្ជី របស់រដ្ឋបាលតំបន់ក្រោមច្បាប់ជប៉ុន។ បច្ចុប្បន្ន ប្រជាជនមកពីកោះតៃវ៉ាន់ ត្រូវបានកត់ត្រាថាមកពីប្រទេសចិន ក្រោមគោលនយោបាយចាប់ពីឆ្នាំ ១៩៧២ នៅពេលទីក្រុងតូក្យូ ងាកមកភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
ប៉ុន្តែ មន្ត្រី ក្រសួងយុត្តិធម៌ម្នាក់បានប្រាប់AFP ថាចាប់ពី ខែឧសភា តទៅបន្ទាប់ពីការកែប្រែច្បាប់របស់ក្រសួងឈ្មោះតៃវ៉ាន់ អាចត្រូវបានសរសេរក្នុងបញ្ជីជាតិតែម្តង»។ មន្រ្តីដដែលរូបនោះបន្ថែមថាសៀវភៅស្នាក់នៅរបស់ជប៉ុនសម្រាប់ជនបរទេស រយៈពេលមធ្យមទៅរយៈពេលវែង ក៏នឹងអនុញ្ញាតឱ្យជនជាតិតៃវ៉ាន់ ពណ៌នាថាពួកគេមកពីតៃវ៉ាន់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *