Update៖ អាមេរិក គាំទ្រអ៊ីស្រាអែល ដែលពន្យារពេល ដោះលែងអ្នកទោសប៉ាឡេស្ទីន!

កាលពីថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ) សេតវិមាន បានប្រកាសគាំទ្រ ចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនជាង៦០០នាក់។

ក្រោមហេតុផលថា ក្រុមហាម៉ាស់ប្រព្រឹត្តទង្វើព្រៃផ្សៃ លើចំណាប់ខ្មាំងអ៊ីស្រាអែល..!។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ។

ការិយាល័យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu អ៊ីស្រាអែលនឹងពន្យារពេលដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំងជាជនជាតិប៉ាឡេស្ទីន ៦២០នាក់។
រហូតទាល់តែការដោះលែងចំណាប់ខ្មាំងនៅដំណាក់កាលបន្ទាប់ ត្រូវបានធានាថានឹងធ្វើឡើង ដោយមិនមានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។

អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ លោក Brian Hughes បានគូសបញ្ជាក់ថា ការពន្យារពេលនេះគឺជាការឆ្លើយតបដ៏សមស្របទៅនឹងការប្រព្រឹត្តរបស់ក្រុមហាម៉ាស ចំពោះចំណាប់ខ្មាំងអ៊ីស្រាអែល។
លោកបន្ថែមថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ៊ីស្រាអែល សម្រាប់សកម្មភាពណាមួយដែលខ្លួនជ្រើសរើស៕

Leave a Reply

Your email address will not be published. Required fields are marked *