នាយករដ្ឋមន្ត្រីកុងហ្គោ Judith Suminwa បាននិយាយថា មនុស្សជាង 7,000 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ចាប់តាំងពីខែកមរា ដែលនៅក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាជនស៊ីវិល។
ប្រភពពីសារព័ត៌មានAljazeera។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងប្រទេសស្វីសកាលពីថ្ងៃចន្ទ លោក Suminwa បានព្រមានថា “ស្ថានភាពសន្តិសុខនៅភាគខាងកើត DRC បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភខ្លាំងមួយ”។
នាយករដ្ឋមន្ត្រីបាននិយាយថា ការស្លាប់ប្រហែល 3,000 នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu របស់ DRC ភាគខាងកើត។
ដោយឡែកសាកសពជាង 2,500 ត្រូវបានគេកប់ដោយមិនត្រូវបានគេកំណត់អត្តសញ្ញាណ ខណៈដែលមនុស្ស 1,500 នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងកន្លែងបញ្ចុះសពនៅឡើយ។
ចាប់តាំងពីខែមករាមក ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស Rwanda បានដណ្តើមកាន់កាប់ភាគខាងកើត DRC រួមទាំងទីក្រុងសំខាន់ៗនៃ Goma និង Bukavu ដែលជារដ្ឋធានីនៃខេត្ត South Kivu ។
ទោះជាយ៉ាងណា ប្រទេស Rwanda បានច្រានចោលការចោទប្រកាន់ពី DRC, UN និងរដ្ឋាភិបាលលោកខាងលិចដែលថាខ្លួនគាំទ្រពួកឧទ្ទាមដោយអាវុធ និងកងទ័ព៕