អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ អត់ធ្មត់ខ្ពស់នៅពេលដែលដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់បានបញ្ចប់។
ប្រភពពីសារព័ត៌មានAnadolu។
លោក Guterres បាននិយាយថារយៈពេលប្រាំមួយសប្តាហ៍កន្លងមកនេះ បានផ្តល់នូវវិធានការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល”។
លោក Guterres បានជំរុញឱ្យភាគីទាំងអស់ “ស្វែងរកផ្លូវឆ្ពោះទៅមុខនៅដំណាក់កាលបន្ទាប់” នៃកិច្ចព្រមព្រៀង ដោយសង្កត់ធ្ងន់ថា បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដោះលែងចំណាប់ខ្មាំងទាំងអស់គឺចាំបាច់ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត៕