ឃាត់តៃកុងរថយន្តក្រុងដឹកអ្នកដំណើរ លើផ្លូវជាតិលេខ១ ករណីបើកបរលើសល្បឿនកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់!

(កណ្តាល)៖ សមត្ថកិច្ចសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកលើកដែក ដែលឈរជើងនៅសួនច្បាររង្វង់មូលគល់ស្ពាន ហ្សឹបាសា (ស្ពានអ្នកលឿង)ត្រើយខាងលិចនៃផ្លូវជាតិលេខ១ កាលពីថ្ងៃទី១៧.០២.២០២៥ បានឃាត់តៃកុងរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ដានដាន ដែលបើកបរ មិនគោរពច្បាប់ចរាចរណ៍។

ដោយធ្វើការអប់រំដល់អ្នកបើកបរ និងធ្វើកិច្ចសន្យា មិនឲ្យបើកបរលើសល្បឿនកំណត់ និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៀត កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការមួយចំនួន លើករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បន្ទាប់ពីក្រុមការងារបានប្រមូលព័ត៌មានពីសាធារណជន ទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពបើកបរ វ៉ាជែង មិនគោរពសិទ្ធអាទិភាព ហើយដែលជារឿយៗបង្កគ្រោះថ្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *