ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ(ទី៣ខែមីនា)បានរំពឹងទុកថាអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន។ដោយលោកសង្កត់ធ្ងន់ថាអ៊ុយក្រែនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួននៅអឺរ៉ុបដើម្បីបញ្ចប់សង្គ្រាម។
ប្រភពពីសារព័ត៌មានAnadolu។
លោក Zelenskyy បាននិយាយនៅលើ X ដោយគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការធានាសន្តិសុខពិតប្រាកដថា “យើងកំពុងធ្វើការរួមគ្នាជាមួយអាមេរិក និងដៃគូអឺរ៉ុបរបស់យើង ហើយសង្ឃឹមយ៉ាងខ្លាំងលើការគាំទ្ររបស់សហរដ្ឋអាមេរិកនៅលើផ្លូវទៅកាន់សន្តិភាព” ។
លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន អឺរ៉ុប និងអាមេរិក ត្រូវតែធ្វើសកម្មភាពរួមគ្នាដើម្បីស្តារស្ថិរភាពឡើងវិញខណៈដែលសង្រ្គាមនៅតែបន្តបំផ្លិចបំផ្លាញទីក្រុងអ៊ុយក្រែននិងឆក់យកជីវិតមនុស្ស។
លោកបានបន្ថែមថា “យើងត្រូវបញ្ឈប់សង្គ្រាម និងធានាសន្តិសុខ” ប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំដ៏ចម្រូងចម្រាសជាមួយប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានបន្តដោយការប្រកាសគាំទ្រពេញទំហឹងពីអឺរ៉ុប៕