Update៖ កប៉ាល់ដឹកប្រេងនិងកប៉ាល់ដឹកទំនិញបុកគ្នានៅប្រទេសអង់គ្លេស បណ្តាលឲ្យស្លាប់៣២នាក់!

យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន32 នាក់ត្រូវបាននាំយកមកច្រាំងសមុទ្រនៅ Grimsby បន្ទាប់ពីនាវាដឹកប្រេង និងកប៉ាល់ដឹកទំនិញបានបុកគ្នានៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអង់គ្លេស ដែលបណ្តាលឱ្យនាវាទាំងពីរបានឆេះ។

ប្រភពពីសារព័ត៌មាន Anadoluកាលពីថ្ងៃច័ន្ទ(ទី១០ខែមីនា)។

ឧប្បត្តិហេតុដែលបានកើតឡើងនៅសមុទ្រខាងជើងត្រូវបានរាយការណ៍ដោយស្ថាប័ន Royal National Lifeboat (RNLI) ដែលបានឆ្លើយតបជាមួយនឹងនាវិកទូកសង្គ្រោះចំនួនបួននាក់ទៅកាន់កន្លែងកើតហេតុ។
របាយការណ៍បានបង្ហាញថា សមាជិកនាវិកជាច្រើននាក់បានបោះបង់ចោលកប៉ាល់បន្ទាប់ពីមានការប៉ះទង្គិចគ្នា។
យោងតាមទិន្នន័យពីក្រុមហ៊ុនតាមដាន Marine Traffic នាវាដឹកប្រេងមានឈ្មោះ Stena Immaculate កំពុងបើកនៅក្រោមទង់ជាតិសហរដ្ឋអាមេរិក ខណៈដែលកប៉ាល់ដឹកទំនិញមានឈ្មោះ Solong មានទង់ជាតិព័រទុយហ្គាល់។

គេហទំព័រនេះបាននិយាយថា កប៉ាល់ដែលមានទង់ជាតិអាមេរិកថាជា “នាវាដឹកប្រេង/គីមី” ខណៈដែលនាវា Solong ត្រូវធ្វើដំណើរទៅកាន់ទីក្រុង Rotterdam ក្នុងប្រទេសហូឡង់ បន្ទាប់ពីចាកចេញពីទីក្រុង Grangemouth ក្នុងប្រទេសស្កុតឡែនកាលពីព្រឹកថ្ងៃចន្ទ។
ទោះជាយ៉ាងណាមូលហេតុនៃការប៉ះទង្គិចនៅមិនទាន់ច្បាស់នៅឡើយហើយសេវាសង្គ្រោ:បន្ទាន់កំពុងបន្តធ្វើការដើម្បីធានាសុវត្ថិភាពអ្នកពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *