(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ បានមានប្រសាសន៍ថា នៅអំឡុងជួបវិបត្តិកូវីដ វិស័យឯកជនបានដើរតួនាទីសំខាន់នៅក្នុងការធានាលំនឹងសេដ្ឋកិច្ច។ សម្ដេចធិបតី៖ កាលពីអំឡុងចាប់ផ្ដើមកាន់តំណែងនាយករដ្ឋមន្ត្រីជាលើកដំបូង សម្ដេចមានការបារម្ភខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ច ដោយសារពិភពលោកទាំងមូលទើបបានធូរស្រាលពីវិបត្តិកូវីដ តែក៏កំពុងប្រឈមនឹងវិបត្តិមួយចំនួន យ៉ាងនេះក្ដីក៏កម្ពុជានៅតែរក្សាបានលំនឹងសេដ្ឋកិច្ចតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រនានា ដែលធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់៕