នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាម នៅតំបន់ហ្គាហ្សា កំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ។
ខណៈដែលចំនួនទាហាន ដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។
កងទ័ពអ៊ីស្រាអែល បានបាត់បង់ទាហាន ១៥៣ នាក់នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកតាមផ្លូវគោករបស់ខ្លួនកាលពីថ្ងៃទី ២៧ ខែតុលា ។
ក្នុងនោះរួមទាំង១០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យវាក្លាយជាថ្ងៃមួយក្នុងចំណោមថ្ងៃដែលស្លាប់ច្រើនបំផុតសម្រាប់កងទ័ពអ៊ីស្រាអែល។
លោក Netanyahu បាននិយាយដូច្នេះថានេះគឺជាព្រឹកដ៏លំបាកមួយ បន្ទាប់ពីថ្ងៃដ៏លំបាកនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្គាហ្សា»។
លោកបានបន្ថែមថា សង្រ្គាមកំពុងធ្វើឱ្យយើងខាតបង់យ៉ាងខ្លាំ ប៉ុន្តែយើងគ្មានជម្រើសអ្វីក្រៅពីការបន្តការប្រយុទ្ធគ្នានោះទេ។
លោកបានសង្កត់ធ្ងន់ថា យើងនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ រហូតដល់ជ័យជម្នះ រហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់របស់យើង៖ គឺកម្ទាត់ចោលក្រុមហាម៉ាស ការវិលត្រឡប់របស់ចំណាប់ខ្មាំងរបស់យើង និងការធានាថា តំបន់ហ្គាហ្សានឹងលែងបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែលទៀតហើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានបន្ថែមថាសូមឲ្យច្បាស់លាស់ទាំងអស់គ្នាថា នេះនឹងក្លាយជាសង្រ្គាមដ៏យូរអង្វែង … (រហូតដល់) ក្រុមហាម៉ាសត្រូវបានគេកម្ចាត់ ហើយយើងនឹងស្ដារសន្តិសុខទាំងនៅខាងជើង និងខាងត្បូង។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ។
ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 20,424 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និង 54,036 នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់នោះ។
ជនជាតិអ៊ីស្រាអែលប្រហែល 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។
ការវាយលុករបស់អ៊ីស្រាអែល បានធ្វើឱ្យតំបន់ហ្គាហ្សាស្ថិតក្នុងការបំផ្លិចបំផ្លាញ ដោយពាក់កណ្តាលនៃផ្ទះសម្បែងរបស់តំបន់ឆ្នេរបានរងការខូចខាត ឬបំផ្លាញ ហើយមនុស្សជិត 2 លាននាក់បានផ្លាស់ទីលំនៅនៅក្នុងរង្វង់ ។
ដែលមានប្រជាជនយ៉ាងក្រាស់ក្រែលចំពេលមានការខ្វះខាតស្បៀងអាហារ និងទឹកស្អាត៕