(កណ្ដាល)៖ គួរឱ្យសោកស្ដាយស្ដ្រីម្នាក់ ត្រូវជនដៃដល់ នាំទៅដេកផ្ទះសំណាក់ រួចរឹតកសម្លា.ប់ចោលតែម្ដង..!។
ហេតុការណ៍នេះ បានកើតឡើង នៅក្នុងបន្ទប់ផ្ទះសំណាក់១កន្លែង នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣.១២.២០២៣ ហើយទើបនិងភ្ញាក់ផ្អើល ដល់ក្រុមគ្រួសាររងគ្រោះ នៅរសៀលថ្ងៃទី២៤.១២.២០២៣។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ពៅ ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ករណីនេះ ជនដៃដល់ជាមនុស្សប្រុស ដែលស្និតស្នាលជាមួយជនរងគ្រោះ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
គួរម្លឹកថាៈ កាលពីកន្លងទៅថ្មីៗនេះ នៅមូលដ្ឋាន ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានអំពើឃាតកម្មដ៏សារហាវព្រៃផ្សៃមួយ។
ដោយខ្មាន់កាំភ្លើង បាញ់សម្លា.ប់ប្ដីប្រពន្ធ២នាក់ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនជនដៃដល់បាននោះទេ៕