មេឃុំត្រពាំងជង ស្រុកបាកាន ចេញបំភ្លឺក្រោយល្បី រឿងដកលោកមេភូមិចំការអូរ!

(ពោធិ៍សាត់)៖ លោក អ៊ឹម សាមិន មេឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន បំភ្លឺថា ករណីលោក អ៊ុក មាន អតីតមេភូមិចំការអូរ ឃុំត្រពាំងជង ។
ដែលបានផ្ដល់បទសម្ភាសន៍ ជាមួយសារព័ត៌មាន ខេខេធីវី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ អំពីបញ្ហាការដកគាត់ចេញពីមេភូមិ។
លោក អ៊ឹម សាមិន បញ្ជាក់ថា៖ កន្លងមកលោក អ៊ុក មាន មានបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាជនទី១ កាលពីឆ្នាំ២០១៦ ។
បានរុះរើសាលប្រជុំភូមិមួយខ្នង យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនឆ្នាំ២០១៧ បានរុះរើសាលារៀនមួយខ្នងពីបន្ទប់សង់អំពីឈើទទឹង ៩ម៉ែត្រ បណ្ដោយ ១៨ម៉ែត្រ ហើយទ្រុឌទ្រោម បានរុះរើសយកធ្វើកម្មសិទ្ធិរបស់ខ្លួន។

ពេលប្រជាជន សាកសួរពេលនោះពុំបានដោះស្រាយឲ្យប្រជាជនទេ បែរជាថ្នាំងថ្នាក់ជាមួយប្រជាជនទៅវិញ។
ម្យ៉ាងទៀតមានការលាក់លៀមថវិកាដែលរកបានធ្វើបុណ្យពូនភ្នំស្រូវអាចលាក់លៀមមួយចំនួនប្រជាជនសួរក៏អត់បានប្រាប់ហើយថវិការបស់ក្រុមការងារបានជួយកន្លងទៅក៏មិនបានបង្ហាញ ប្រាប់ដល់អនុប្រធាន សមាជិក ឬក៏ប្រជាជនទេគាត់យក សម្រាប់ខ្លួនគាត់។

ធ្វើឱ្យអនុប្រធាន សមាជិក ប្រជាជនមានការថ្នាំងថ្នាក់ ដូច្នេះប្រជាជនបានសំណូមពរ ផ្ដិតមេដៃសូមឲ្យក្រុមប្រឹក្សាឃុំធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំភូមិឡើងវិញ។

ពេលនោះឃុំបានរៀបចំចាត់ចែងធ្វើការបោះឆ្នោតជ្រើសរើសបេក្ខជន ចំនួន ៦នាក់(ប្រាំមួយនាក់) ហើយបោះឆ្នោតយក ៣នាក់(បីនាក់)។ពេលបោះឆ្នោត បានអញ្ជើញប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៣៩៧នាក់ ប្រជាជនបានអញ្ជើញមកបោះឆ្នោតជាក់ស្តែងបានចំនួន ២៣៥នាក់។

ហើយម្យ៉ាងទៀតចំពោះកិច្ចការងាររដ្ឋបាល ពេលហៅមកប្រជុំនៅសាលាឃុំមិនសូវជាមកទេប្រើតែសមាជិកភូមិឲ្យមកហើយរាល់កិច្ចការមួយចំនួនដោះស្រាយក្នុងភូមិក៏គាត់មិនសូវយកចិត្តទុកដាក់ទៀត អញ្ចឹងហើយធ្វើឲ្យប្រជាជនគាត់មានការអន់ចិត្តទើបសម្រេចចិត្តស្នើសុំឃុំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំភូមិជាថ្មី៕

Leave a Reply

Your email address will not be published. Required fields are marked *