(កណ្តាល)៖ ក្មេងទំនើង២ក្រុម សរុបចំនួន០៥នាក់ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន។
បន្ទាប់ពីពួកគេបង្កភាពវិកវរ”ឈ្លោះគ្នាតាមបណ្តាញសង្គមTikTok”ជួបគ្នាចៃដន្យនៅតាមផ្លូវ ប្រើហិង្សាវាយគ្នាទៅវិញទៅមក នៅក្រោយពន្ធធនាគារខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនយុវជនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី នៅចំណុច ផ្លូវបេតុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕