(ភ្នំពេញ)៖ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង២.២៧នាទីយប់ ឈានចូលថ្ងៃទី២៨.០៣.២០២៥ ដោតរោគាពាធ។
-នេះបើយោងតាមសេចក្ដីជូនដំណឹង។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា(សង្ខារមិនទៀងតែការស្លាប់គឺទៀង)
បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែ
ទទួលយកការពិតនេះដែរ។
បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។
ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បី
ព្យាបាលបងទីមួយ។
ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។
១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។
លើកនេះពេលបងទី១ទទួលមរណភាព
ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង
តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។
បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្ត
បោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយ
ពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាស
ឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការ
សិក្សានៅភ្នំពេញ។
បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី
ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។
កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម
ធម្មជាតិដែលមិនអាចចៀសវាងបាន៕