(តាកែវ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ចំនួនជាង១លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួនជាង ២៧០០នាក់។
ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំតាកែវសង្ក្រាន្ត នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្ត ចំនួនជាង៨០ម៉ឺននាក់ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងចំណោមក្រុង-ស្រុកទាំង១០របស់ខេត្ត ។
គឺស្រុកបាទី ស្រុកគីរីវង់ និងស្រុកអង្គរបុរី ក៏បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលលេងកម្សាន្ត យ៉ាងច្រើនកុះរកផងដែរ៕