សង្ក្រាន្តចូលឆ្នាំរយៈពេល៣ថ្ងៃ នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវមកលេងកម្សាន្តជាង១លាន៤៣ម៉ឺននាក់!

(កំពង់ឆ្នាំង)៖ ក្នុងពិធីសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥រយៈពេល៣ថ្ងៃ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិប្រមាណជាង១លាន៤៣ម៉ឺននាក់ និងអន្តរជាតិចំនួន៧៨៩នាក់ បានចូលមកលេងកម្សាន្ត នៅតាមទីតាំងប្រារព្វសង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។
នេះបើយោងតាមលោក នូ ផល្គុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

លោក នូ ផល្គុណ សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៥ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងលេងកំសាន្តចំនួន៤ទីតាំង។
១.សួនបាញ់ទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្វពិធីចូលសង្ក្រាន្តឆ្នាំថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ។
២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត។
៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រីខ្នាតធំ សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី ។
និងទី៤.សួនសម្តេចចៅហ្វាវាំង គង់ សំអុល ។
សង្ក្រានឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំលេងល្បែងប្រពៃណីជាតិមាន របាំត្រុត ឆៃយ៉ាំ ទាញព្រាត់ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បីបង្កើននូវបរិយាកាសសប្បាយផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលរវៀងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹងយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាមវត្តអារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រាន្តឆ្នាំថ្មី និងតាមដងផ្លូវផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *