បញ្ជាការខាងជើង អាមេរិក (NORTHCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសេវាកម្មអាមេរិក២នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧបទ្ទវហេតុរគ្រោះថ្នាក់ចរាចរណ៍ នៅជិតព្រំដែនអាមេរិកជាមួយម៉ិកស៊ិក កាលពីថ្ងៃអង្គារ។
ប្រភពពីសារព័ត៌មានReuters។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង 8.50 នាទីព្រឹក ម៉ោងក្នុងស្រុក (1450GMT) នៅជិតSanta Teresa រដ្ឋ New Mexico ។
សេចក្តីថ្លែងការណ៍ បន្តថា ឈ្មោះអ្នកស្លាប់នឹងមិនត្រូវបានបញ្ចេញទេ រហូតដល់សាច់ញាតិបន្ទាប់ត្រូវបានគេជូនដំណឹង ។
ដោយបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
សមាជិកសេវាដែលរងរបួសកំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាពក្នុងស្រុក។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ឧបទ្ទវហេតុនេះគឺជាអ្នកស្លាប់ដំបូងគេដែលត្រូវបានបង្ហាញជាសាធារណៈដែលជាប់ទាក់ទងនឹងការដាក់ពង្រាយព្រំដែនអាមេរិក-ម៉ិកស៊ិក។
គួរជម្រាបថា ក្រុមការងារចម្រុះ-ព្រំដែនខាងត្បូង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំទ្ររបស់ក្រសួងការពារជាតិ សម្រាប់ប្រតិបត្តិការសន្តិសុខព្រំដែន ដោយមានការសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខមាតុភូមិ៕