បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ករណីគ្រឿងញៀនជិត១គីឡូក្រាម!

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៦ ខែធ្នូ បានបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ដឹកជញ្ជូនសារធាតុញៀនជិត១គីឡូក្រាម។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តជាមួយអាវុធហត្ថក្រុងសិរីសោភ័ណ សហការចុះបង្រ្កាបករណី ដឹកជញ្ជូននិងប្រើប្រាស់នូវសារធាតុញៀន។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងជិត១គីឡូក្រាម នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ។

ជនសង្ស័យទាំង៣នាក់៖
១ៈ ឈ្មោះ អ៊ូ ចាន់ជីតា អាយុ៣០ឆ្នាំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២ៈ ឈ្មោះ ជួន វុត្ថា អាយុ៣១ឆ្នាំ ២នាក់នេះនៅភូមិសង្កាត់ជាមួយគ្នា។
និងទី៣ៈ ឈ្មោះ គង់ សម្បត្តិអាយុ៣៣ឆ្នាំនៅភូមិចក្រត្រឡក ឃុំចក្រត្រឡក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពេលចាប់ខ្លួនកម្លាំងអាវុធហត្ថដកហូតវត្ថុតាង-គ្រឿងញៀនច្រើនប្រភេទសរុបទម្ងន់ ៩៤៥,១០ក្រាម-ម៉ូតូ១គ្រឿងម៉ាកហុងដាស៊្សូមមើអិច ផ្លាកលេខប.ជ 1R-6237-ទូរស័ព្ទ៥គ្រឿង-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក-កាតសម្រាប់ចេញចូលកម្ពុជាថៃ២សន្លឹក-កាបូបស្ពាយ១។
ក្រោយសាកសួរ និងទទួលបានចម្លើយសារភាពជាមួយវត្ថុតាង កម្លាំងអាវុធហត្ថផ្នែក ប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *