បញ្ជូនក្រុមទំនើង៤នាក់ ទៅតុលាការករណីប្រើដាវនិងកាំបិត កា.ប់ជនរងគ្រោះឱ្យរបួសធ្ងន់!

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ បានបង្ក្រាបក្រុមជនសង្ស័យ៤នាក់ នៅកន្លែងផ្សេងគ្នា ករណីប្រព្រឹត្តអំពើហិង្សា ដោយចេតនា ប្រើដាវ-កាំបិតកាប់ជនរងគ្រោះ ឱ្យរងរបួសធ្ងន់ និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៦ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១-កាលពីយប់ថ្ងៃទី២១ ខែធ្នូមានក្រុមស្ទាវប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿងដោយប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំ។
ហេតុការណ៍នេះនៅបុរីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ថ្ងៃទី២៥ ខែធ្នូកម្លាំងអាវុធហត្ថខណ្ឌសែនសុខ-អាវុធហត្ថភ្នំពេញ និងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការស្រាវជ្រាវចាប់ជនសង្ស័យបាន៣នាក់។
ឈ្មោះ ឆន វ៉ាន់នុតអាយុ១៥ឆ្នាំ-ឈ្មោះ ទូច រាជសីអាយុ១៥ឆ្នាំ និងឈ្មោះជា វ៉ាន់ឌី អាយុ១៤ឆ្នាំ ពួកគេ៣នាក់ជាសិស្ស។

ករណីទី២-កាលពីយប់ថ្ងៃទី២២ ខែធ្នូមានក្មេងទំនើង១ក្រុមជាង១០នាក់ ជិះម៉ូតូប្រមាណ១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ជនរងគ្រោះឱ្យរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះនៅមុខវត្តចាស់ ផ្លូវទន្លេសាប ស្ថិតភូមិ១ សង្កាត់/ខណ្ឌជ្រោយចង្វា។

លុះថ្ងៃទី២៤ ខែធ្នូកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា-អាវុធហត្ថខណ្ឌឬស្សីកែវសហការ ស្រាវជ្រាវចាប់ជនសង្ស័យបានម្នាក់ឈ្មោះ សុខ ស្រស់ អាយុ១៨ឆ្នាំ។
បន្ទាប់មកសមត្ថកិច្ចអាវុធហត្ថ បានបញ្ជូនជនសងស្ស័យ៤នាក់ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ចំណែកបក្ខពួកទាំង២ក្រុមខាងលើដែលកំពុងរត់គេចខ្លួណ កម្លាំងជំនាញបានបន្តស្រាវជ្រាវតាមចាប់បន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *