(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ បានបង្ក្រាបផលិតផល ស្លាចិនម៉ាក KOUWEIWANG ក្លែងក្លាយចំនួន១.០០០កញ្ចប់ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាមួយនគរបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត ។
បានសហការចុះស្រាវជ្រាវឈានដល់ការបង្រ្កាប ការដឹកជញ្ជូន ចែកចាយផលិតផលស្លាចិន កញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយចំនួន១.០០០កញ្ចប់ និងឃាត់ខ្លួនជនជាតិចិន៣នាក់។
ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន។
បន្ទាប់ពីឃាត់ខ្លួនជាមួយវត្ថុតាង សមត្ថកិច្ចបាននាំជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕