នាយករដ្ឋមន្ត្រី ប្រាប់ក្រុមប្រឆាំងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេ!

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងភូតកុហក ឥតឈប់ឈរនោះថា“ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេគឺលុយ BOT”។

សម្តេចបវរធិបតី បានលើកឡើងនេះ ដើម្បីឆ្លើយតបនិងបកស្រាយចំពោះក្រុមប្រឆាំងនៅក្រៅប្រទេស ។
ដែលបានបំប៉ោងព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសប្រមាណ៥ពាន់លានដុល្លារ ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមទឹក។

ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់សមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចសូមច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែតបរទេសមួយ ដែលបានចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលខ្ចីលុយពីបរទេស ដើម្បីធ្វើព្រែកជីកហ្វូណនតេជោ។

សម្តេចមិនជឿថាព័ត៌មាននេះ បានមកពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ។
សម្តេចអះអាងថា ព័ត៌មាននេះគឺប្រឌិតឡើងដើម្បីប្រជាភិថុតិសុទ្ធសាធ និងដើម្បីមូលបង្កាច់ដល់កិត្តិយសរាជរដ្ឋាភិបាល។ជាមួយនេះសម្តេចបវេធិបតី ក៏បានផ្តាំទៅក្រុមប្រឆាំងទាំងនោះជាថ្មីទៀតថា“គម្រោងព្រែកជីកហ្វូណនតេជោ” ជាសរសៃឈាមតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធនានា ជាមួយនឹងគម្រោងផ្សេងៗទៀតរបស់រដ្ឋាភិបាលជប៉ុន។

គម្រោងនេះគឺធ្វើឡើងដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មតាមផ្លូវទឹកសមុទ្រ និងផ្លូវទឹកតាមទន្លេសាប និងទន្លេមេគង្គកម្ពុជា វាមិនមែនឥតប្រយោជន៍ ដូចក្រុមប្រឆាំងផ្កាប់មុខទាំងនោះថាឡើយ។
ខណៈផលលាភដែលនឹងទទួលបានតាមរយៈគម្រោងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនជីវភាពរបស់ពលរដ្ឋតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *