Update៖ លោកត្រាំនិងលោកហ្សេលេនស្គីប៉ះសម្ដីគ្នាជាថ្មីម្តងទៀត លើកិច្ចចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

កាលពីថ្ងៃពុធ (២៣ មេសា) ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប៉ះទង្គិចសម្ដីគ្នាជាថ្មីម្តងទៀត លើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំនៅអ៊ុយក្រែន ដោយមេដឹកនាំអាមេរិករូបនេះបានរិះគន់លោក Zelenskiy ចំពោះការបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើតំបន់គ្រីម៉េ។

អនុប្រធានាធិបតីអាមេរិក គឺលោក JD Vance និយាយថា ដល់ពេលហើយសម្រាប់រុស្ស៊ីនិងអ៊ុយក្រែន ក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់អាមេរិកមិនដូច្នេះទេ អាមេរិកនឹងដើរចេញពីរឿងនេះ។

ក្នុងចំណោមចំណុចជាច្រើន រួមទាំងការបង្កកសមរភូមិមុខបច្ចុប្បន្ន អតីតមន្ត្រីលោកខាងលិចដែលដឹងពីសំណើសន្តិភាពរបស់អាមេរិក បាននិយាយថា ផែនការនោះក៏អំពាវនាវឱ្យមានការទទួលស្គាល់ការដាក់បញ្ចូលឧបទ្វីបគ្រីម៉េ របស់រុស្ស៊ី ផងដែរ។ លោក Zelenskiy កាលពីថ្ងៃអង្គារ បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីម៉េ ទៅឱ្យរុស្ស៊ីដែលបានដណ្តើមកាន់កាប់ឧបទ្វីបនេះក្នុងឆ្នាំ២០១៤នោះទេ។

គួរជម្រាបថា លោក Trump បានទាស់ពាក្យសម្ដីគ្នាជាមួយលោក Zelenskiy ម្ដងរួចទៅហើយនៅក្នុងកិច្ចប្រជុំការិយាល័យ Oval Office កាលពីខែមីនា ដោយហៅការលើកឡើងនេះថា ជាសេចក្តីថ្លែងការណ៍បង្ករឿងដែលធ្វើឱ្យសន្តិភាពកាន់តែពិបាកសម្រេចទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *