ឆេះតូបលក់ដូរ នៅក្រុងសៀមរាប បណ្ដាលឱ្យស្លាប់ស្ដ្រីមានផ្ទៃពោះ រួមនិងកូនតូចម្នាក់ទៀត!

(សៀមរាប)៖ ភ្លើងបានឆាបឆេះតូបលក់ដូរ ផ្សារក្រោមក្រុងសៀមរាប ចំនួន៤តូប និងផ្ទះមួយខ្នងអស់ទាំងស្រុង។
អគ្គិភ័យនេះ បណ្តាលឱ្យស្រ្តីមានផ្ទៃពោះម្នាក់ស្លាប់ ជាមួយកូនតូចអាយុ៣ឆ្នាំម្នាក់ផងដែរ។
ហេតុការណ៍នេះ បានកើតឡើង នៅភូមិវិហារចិន សង្កាត់ស្វាយបង្គំ ក្រុង/ខេត្តសៀមរាប កាលពីវេលាទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ស្ត្រីដែលស្លាប់មានកូនក្នុងផ្ទៃ២ខែឈ្មោះ អ៊ុក ឡាន អាយុ២៧ឆ្នាំ អ្នកលក់ដូរ និងកូនប្រុសតូចឈ្មោះ អ៊ុក ឌី អាយុ៤ឆ្នាំ។ពេលភ្លើងកំពុងឆេះ កម្លាំងនគរបាលខេត្ត សហការជាមួយ នគរបាលក្រុងសៀមរាប និងអាជ្ញាធរ ចុះជួយបាញ់ទឹកពន្លត់។

គ្រោះអគ្គិភ័យនេះ កម្លាំងអន្តរាគមន៍បានប្រើរថយន្ត ពន្លត់អគ្គិភ័យចំនួន៦គ្រឿង ទើបភ្លើងរលត់ជាស្ថាពរ។
ចំពោះមូលហេតុសមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេត រីឯទំហំនៃកាខូចខាតមន្ត្រីអាជ្ញាធរក៏កំពុងសាកសួរ៕

Leave a Reply

Your email address will not be published. Required fields are marked *