Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេប្រចាំឆ្នាំ 2023 ដោយរកបាន 53 គ្រាប់!

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ កាលពីថ្ងៃអង្គារក្នុងក្របខ័ណ្ឌ Saudi Super League ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងឆ្នាំ 2023 ដោយស៊ុតបាន 53 គ្រាប់។

ក្រុមរបស់លោកបានសរសេរនៅលើ X ថា “ប្រធានក្រុម Al Nassr កីឡាករ Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ 2023 បន្ទាប់ពីឈានដល់គ្រាប់ទី 53 របស់គាត់ទល់នឹង Ittihad នៅថ្ងៃនេះ” ។ គាត់បានវ៉ាដាច់ Kylian Mbappe និង Harry Kane ដែលស៊ុតបាន 52 គ្រាប់។

គួរជម្រាបថា កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ 38 ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីពីរលើកដោយជោគជ័យក្នុងការឈ្នះ 5-2៕

Leave a Reply

Your email address will not be published. Required fields are marked *