នៅថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកSubrahmanyam Jaishankar បាននិយាយថា អ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
ប្រភពពីសារព័ត៌មាន AFP។
ការវាយប្រហារលើជនស៉ីវិល នៅឯទីក្រុងទេសចរណ៍ Pahalgam ក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឱ្យបុរស២៦នាក់ស្លាប់។ លោក Jaishankar បាននិយាយក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីជជែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកថាត្រូវតែនាំ ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការ យកមកកាត់ទោស។
គួរបញ្ជាក់ថា ទីក្រុងញូវដែលី បានស្តីបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារដ៏ព្រៃផ្សៃនេះ ខណៈដែលទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធ៕