Update៖ រុស្ស៊ីថាលោក ហ្សេលេនស្គី គ្មានចិត្តចង់បានសន្តិភាពនោះទេ!

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺខ្វះឆន្ទៈ និងគ្មានចិត្តចង់នាំសន្តិភាពជូនជាតិមាតុភូមិអ្វីសោះឡើយ ។

លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា អាជ្ញាធរអ៊ុយក្រែនគិតតែនិយាយអំពីរឿងសង្គ្រាម និងប្រើវោហាសាស្ត្រចាក់ឆ្កៀល ជាពិសេសអាជ្ញាធរអ៊ុយក្រែនមិនខ្វល់រឿងបទឈប់បាញ់ណាមួយឡើយ ហើយជាក់ស្ដែងទៀតនោះ ។
លោក Zelensky ថែមទាំងបានទាត់ចោលកិច្ចចរចារកសន្តិភាពជាមួយថ្នាក់ដឹកនាំរុស្ស៊ីផងដែរកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូតែងតែបើកចិត្តទទួលយកកិច្ចចរចារកសន្តិភាព ។
ប៉ុន្តែភាគីអ៊ុយក្រែនទៅវិញទេដែលតែងតែគេចវេស និងរកលេសនេះលេសនោះ ជាពិសេសគឺដោយសារតែមានបងធំអាមេរិកជាអ្នកបញ្ជាពីក្រោយខ្នង។

ម្យ៉ាងទៀត ព្រឹត្តិការណ៍វាយប្រហារថ្មីៗកាលពីថ្ងៃទី៧ ខែតុលានៅមជ្ឈិមបូព៌ាក៏កំពុងទាញបណ្ដាប្រទេសលោកខាងលិចឲ្យងាកចេញពីអ៊ុយក្រែនផងដែរ ។
ខណៈប្រទេសជាង ៥០ កាន់តែស្មុគស្មាញលើការពិភាក្សាអំពីសំណើសុំជំនួយយោធា ក៏ដូចជាគ្រាប់រំសេវជារៀងរាល់ខែពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ” ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក លោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកមនុស្សធម៌ សេដ្ឋកិច្ច និងយោធាមិនធ្លាប់មានពីមុនមកប្រមាណ ៤៣ ពាន់លានដុល្លារហើយទៅដល់រដ្ឋាភិបាលទីក្រុងកៀវ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចគាំទ្រនេះអាចនឹងថយចុះ ចំពេលមានជម្លោះនយោបាយផ្ទៃក្នុង និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់ខ្លួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *