ឡង់គ្រីស័របើកលឿនបុក រថយន្ត LexusRX330 ក្រឡាប់ផ្ងារជើង នៅខណ្ឌទួលគោក!

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក LexusRX330 ផ្លូវបែកជាបួនប៉ើងរថយន្តLexusRX300 ក្រឡាប់ផ្ទប់កៀនរបងផ្ទះពលរដ្ឋ ខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣១៧កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក LexusRX330 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AB-4436 ។
ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ ក្នុងទិសដៅពីលិចមកកើតបានបើកឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ។

ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AH-3332 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀត ។
ធ្វើដំណើរចេញពីផ្លូវ៣១៧ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មកបុករថយន្តLexusRX330ចំពាក់កណ្តាលពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនប្ងឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី១ បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រោយពីជំនាញចុះទៅដល់ដោយភាគីម្ចាស់រថយន្តមិនចង់វែងឆ្ងាយ ក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *