សម្តេចធិបតី អំពាវនាវដល់បុគ្គលពាក់ព័ន្ធ សុំកុំឲ្យយកជម្លោះជាមួយថៃ មកកេងចំណេញលើនយោបាយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈកម្ពុជា កំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ។
សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ។

ក្នុងឱកាសឡើងថ្លែងបទអន្តរាគមន៍ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពាន បូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ចំពោះបញ្ហាព្រំដែន ជាមួយថៃ ទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលទាំងពីរដោះស្រាយ ដោយមិនត្រូវធ្វើសកម្មភាពជ្រុលនិយមបំផុសនូវចលនាជាតិនិយមជ្រុលដែលបង្កគ្រោះថ្នាក់នៅក្នុងសង្គមជាតិយើង៕

Leave a Reply

Your email address will not be published. Required fields are marked *