(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈស្តីពីវិស័យកសិកម្ម។
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង ត្រូវបានចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា។
ថ្ងៃដំបូងនៃសមាជបានប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ១២៖២២នាទីរំលងអាធ្រាត្រ បញ្ចប់លើការពិភាក្សាលើរបៀបវារៈចំនួនពីរ គឺរបៀបវារៈស្តីពីប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ព្រឹត្តិការណ៍សមាជថ្ងៃដំបូង ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាការធ្វើឡើងដំបូង ហើយដំណើរការឆ្លងអាធ្រាត្រ៕