Update៖ លោក ត្រាំ ថានឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បាននិយាយថាអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមកិច្ចព្រមព្រៀងថ្មីណាមួយរវាងប្រទេសជាគូសត្រូវនឹងគ្នាទាំង២ ខណៈទីក្រុងតេហរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិត ថាមពលអគ្គិសនីតែប៉ុណ្ណោះ។
ប្រភពពីសារព័ត៌មាន AFP។

ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាចំណុចដ៏សំខាន់មួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ៥ជុំមកនេះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ចាប់តាំងពីខែមេសាមក ដើម្បីស្វែងរក កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជំនួសកិច្ចព្រមព្រៀងចាស់ជាមួយមហាអំណាចធំៗដែលលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញក្នុងអាណត្តិទី១របស់លោក កាលពីឆ្នាំ២០១៨។ក្រោមកិច្ចព្រមព្រៀងណាមួយ យើងនឹងមិនអនុញ្ញាតឱ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះឡើយ។ នេះជាការលើកឡើងរបស់លោក ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បន្ទាប់ពីសារព័ត៌មានអាមេរិក Axios រាយការណ៍ថាទីក្រុងវ៉ាស៊ីនតោននឹងយល់ព្រមអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់អាចបន្ត ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *