(ភ្នំពេញ)៖ នៅព្រឹកទី១៣.០៦.២០២៥ អ្នកនាងស្រីអូនម្ចាស់”ក្រុមហ៊ុនសម្រស់ធម្មជាតិ”បានប្រកាសឈប់នាំចូលផលិតផលថៃ និងឈប់លក់ផលិតផលថៃ។
អ្នកនាងស្រីអូន បានលើកឡើងយ៉ាងដូច្នេះថា”លាហេីយសៀម❌ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិដែលវិចខ្ចប់នៅសៀមគឺលែងមានបន្តផលិតទៀតហេីយ❌ស្រីអូនបុស្បាឈាមជ័រជាខ្មែរកំពុងរត់ការបេីករោងចក្រផលិតអាហារបំប៉ននិងSkincare នៅខ្មែរផ្ទាល់ដោយស្ដង់ដារ💯 កំលាំងពលកម្មនៅខ្មែរចរាចរណ៍លក់ក្នុងខ្មែរនិងក្រៅប្រទេស លុយមូលក្នុងស្រុកយេីង😊🇰🇭
បញ្ជាក់ បច្ចុប្បន្នភាពផលិតផលរបស់ក្រុមហ៊ុនមានច្រេីនប្រទេសដូចជា
✅ អាមេរិក សឹង្ហបុរី កូរ៉េ ម៉ាឡេសុី សៀម
❎ចឹងសម្រាប់ផលិតផលនៅសៀមនាងខ្ញុំដកចេញបានយ៉ាងងាយ ហេតុផល គ្រាន់តែជាកន្លែងវិចខ្ចប់ប៉ុនណោះព្រោះសារធាតុគ្រឿងផ្សំខ្ញុំទិញពីអុឺរ៉ុបទាំងអស់ភាគច្រេីន ✅
😊ងាយៗសប្បាយៗ ជាតិនិយមដូចតែគ្នា គេបិត❌យេីងបេីកក្នុងស្រុក✅លុយមូលក្នុងដែនដីសុវណ្ណភូមិយេីង”៕