ម៉ូតូបើកលឿន ជ្រុលបុកអ្នកដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់ទាំងយប់ នៅខណ្ឌជ្រោយចង្វា!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែង។
ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៦អារ ម្តុំស្ពានទី៣ភូមិខួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ចន សុភាស់ អាយុ ២៦ ឆ្នាំ នៅភូមិសង្កាត់ខាងលើ។
ជនរងគ្រោះកំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកអ្នកថ្មើរជើងស្លាប់មួយរំពេចតែម្តង ភ្លាមៗនោះ អ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់។
បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ។
បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងវាស់វែង និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *