ACU ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត!

(កែប)៖ លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយACU បានចូលទៅចាប់ខ្លួនមន្ត្រីទាំង២នាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បញ្ចប់កិច្ចប្រជុំមួយ នៅមុនឃាត់ខ្លួន។
នេះជាព័ត៌មានបឋមប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *